និស្សិត​ស្រី​ឆ្នាំ​ទី​៣​ម្នាក់ អនុវត្ត​ជោគជ័យ​ការចិញ្ចឹម និង​បង្កាត់​ភ្ញាស់​កង្កែប

​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កញ្ញា កន សុខ​ណុ​ច ដែលជា​និស្សិត​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​ទី​៣ ជំនាញ​វិទ្យាសាស្ត្រ​ជលផល នៃ​វិទ្យាស្ថាន​ជាតិ​កសិកម្ម កំពង់ចាម​។



ឯកឧត្តម បាន​បញ្ជាក់ថា ស្រប​ក្នុងស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ដែល​រាជរដ្ឋាភិបាល បានប្រកាស​ឲ្យ​គ្រឹ​ស្ថាន​សិក្សា​នៅ​ទូទាំងប្រទេស​កម្ពុជា ផ្អាក​ជា​បណ្ដោះអាសន្ន កញ្ញា កន សុខ​ណុ​ច មិន​ទុក​ពេលវេលា​ឲ្យ​ទំនេរ​ចោល​នោះទេ គឺ​នាង​បាន​យក​នូវ​ចំណេះ និង​ជំនាញ​របស់​នាង ដែល​បាន​សិក្សា​កន្លងមក យកទៅ​អនុវត្តន៍​ក្នុងការ​ចិញ្ចឹម និង​បង្កាត់​ភ្ញាស់​កង្កែប​ប្រកបដោយ​ភាពជោគជ័យ​។

​ក្នុងពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ឯកឧត្តម មាន​ក្តី​សង្ឃឹមថា ការចិញ្ចឹម​របស់​ក្មួយ​នឹង​ក្លាយទៅជា​កសិដ្ឋាន​បង្កាត់ និង​ភ្ញាស់​កូន​កង្កែប អាច​ចែកចាយ​កូន​កង្កែប និង​ចំណេះដឹង ជូន​ដល់​កសិករ​យកទៅ​ចិញ្ចឹម ដើម្បី​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close