ថៃ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៩ករណី ក្រោយបាត់ជាង២ខែ
ថៃ៖ រដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ ហៅកាត់ថា CCSA បានរាយការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញ មានការរកឃើញករណីជម្ងឺកូវីដ១៩ ចំនួន៩ករណីថ្មីទៀត ខណៈដែលថៃគ្មានឆ្លងក្នុងសហគមន៍រយៈពេល៦២ថ្ងៃហើយ ចាប់តាំងពីខែឧសភាមក។
CCSA ថា ករណីថ្មីនេះគឺសុទ្ធតែជាករណីនាំចូល ដែលមានមកពីសិង្ហបុរី អេហ្ស៊ីប និងអារ៉ាប់ប៊ី សាអ៊ូឌីត។
គិតត្រឹមថ្ងៃទី២៦ កក្កដា ចំនួនកូវីដ១៩សរុបនៅប្រទេសថៃ មាន៣២៩១នាក់ ក្នុងនោះ ជាសះស្បើយ៣១០៩នាក់ និងកំពុងសម្រាកព្យាបាល១១៥នាក់ ព្រមទាំងស្លាប់៥៨នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។