ស៊ីឈ្នួល​បើក​ត្រាក់ទ័រ​ភ្ជួរដីចំការ កិន​ប៉ះ​មីនតោន​ផ្ទុះ ស្លាប់​ម្នាក់ នៅ​ស្រុក​រតនមណ្ឌល​

​ខេត្តបាត់ដំបង​៖ កាលពី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ បុរស​ម្នាក់ បាន​បើក​បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ឲ្យ​គេ កិន​ប៉ះ​មីនតោន បណ្តាល​ឲ្យ​ផ្ទុះ​ស្លាប់​បុរស​ម្នាក់ នៅ​ភូមិ​តា​គ្រក់ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​

​ជនរងគ្រោះ ឈ្មោះ ប៉ាត់ រិត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ ជា​អ្នកស៊ីឈ្នួល​បើក​ត្រាក់ទ័រ​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ ដោយសារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ ជនរងគ្រោះ​បាន​ស្លាប់​តែម្តង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close