ជនជាតិចិនបើករថយន្តទំនើប បុកម៉ូតូពេញទំហឹង ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីបុរសជនជាតិចិនម្នាក់ បានបើករថយន្តទំនើប បុកចំពីមុខម៉ូតូ យ៉ាងពេញទំហឹង កាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សី បាននិយាយាថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់ បានបើករថយន្ត១គ្រឿង ម៉ាកBMW ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2-BD1698 ទិសដៅពិកើតទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចខាងលើ ក៏ជ្រុលចង្កូតទៅបុកម៉ូតូ១គ្រឿង ម៉ាកសង់ ពណ៌ខ្មៅពាក់ផ្លាក លេខភ្នំពេញ2GT 2089 ជិះគ្នា២នាក់ ទិសដៅពីលិចទៅកើត ល្បឿនលឿនដូចគ្នា ចំពីមុខ យ៉ាងពេញទំហឹង បណ្ដាលឲ្យម្នាក់ស្លាប់ភ្លាមៗ និងអ្នកទៀត ររងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះវាស់វែង អូសរថយន្ត និងម៉ូតូយកទៅរក្សាទុក រង់ចាំដោះស្រាយតាមផ្លូវច្បាប់បន្ត។ រីឯសព ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។