ចិន ប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ជិត៧០ករណីថ្មីថែមទៀត

ចិន៖ អាជ្ញាធរសុខាភិបាលចិនបានរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៦៨ករណីថ្មីបន្ថែមទៀតនៅក្នុងរបាយការណ៍ប្រចាំថ្ងៃអង្គារនេះ ដោយវាជាតួលេខមិនធ្លាប់មាននាប៉ុន្មានខែកន្លងមក នេះបើតាមសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។

ប្រភពបានឱ្យដឹងទៀតថា ករណីឆ្លងថ្មីៗទាំង៦៨ករណីនេះ ក្នុងនោះមាន៥៧ករណីកើតឡើងនៅតំបន់ស្វយ័តស៊ីនជាំង ០៦ករណីនៅខេត្តលាវនីង ០១ករណីនៅរដ្ឋធានីប៉េកាំង និង០៤ករណីផ្សេងទៀតជាករណីនាំចូលពីបរទេស ។
សូមជម្រាបថា នៅទូទាំងប្រទេសចិនមានចំនួនឆ្លងជំងឺ COVID-19 សរុប៨ម៉ឺន៣ពាន់៩៥៩ករណី ក្នុងនោះមានអ្នកជម្ងឺ៤ពាន់៦៣៤នាក់បាត់បង់ជីវិត និង ជាសះស្បើយឡើងវិញសរុប៧ម៉ឺន៨ពាន់៩៣៤នាក់ គិតត្រឹមថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។