វៀតណាម ផ្អាក​ជើងហោះហើរ​ពី​ទីក្រុង​ដា​ណា​ង ក្រោយ​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី

​វៀតណាម​៖ វៀតណាម បាន​ផ្អាក​ជើងហោះហើរ​ទាំងអស់​ទាំង ទៅ​និង​មក ពី​ទីក្រុង​ដា​ណា​ង រយៈពេល​១៥​ថ្ងៃ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​អង្គា​រ៍ ទី​២៨ កក្កដា​នេះ​ទៅ ពោល​ក្រោយពេល​ដែលមាន​ករណី​យ៉ាងតិច​១៤​នាក់​ទៀត បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​ទីក្រុង​មាន​ប្រជាជន​ប្រមាណ​១​លាន​១​សែន​នាក់​មួយ​នេះ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋាភិបាល​។​

​វៀតណាម កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន បាន​រាយការណ៍​ករណី​ឆ្លង​ក្នុង​សហគម លើក​ទី​១​ចាប់តាំងពី​ខែមេសា​មក ឆ្លង​នៅ​ដា​ណា​ង ដោយ​បានដាក់​រដ្ឋាភិបាល​ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​យ៉ាងខ្លាំង ហើយ​កាលពី​ល្ងាច​ថ្ងៃទី​២៧ កក្កដា មាន​ឆ្លង​ថ្មី​១១​នាក់​ថែមទៀត​។​

​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​ក៏​បញ្ជាក់ដែរថា វៀតណាម​ក៏​ផ្អាក​សេវាកម្ម​រថភ្លើង​និង​ឡានក្រុង ទៅមក ក្នុង​ទីក្រុង​ដា​ណា​ង​ទៀតផង​។​ ​វៀតណាម​បាននិងកំពុង​ជម្លៀស​មនុស្ស ៨​ម៉ឺន​នាក់​ភាគច្រើន​ជា​ទេសចរ ចេញពី​ក្រុង​តំបន់ឆ្នេរ​មួយ​នេះ ខណៈដែល​វៀតណាម​នៅតែ​រក្សា​ការបិទ​ជិត​សម្រាប់​ទេសចរណ៍​បរទេស​។​ ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៨ កក្កដា វៀតណាម​មាន​កូ​វីដ​១៩​សុ​រប​៤៣១​ករណី មិនទាន់មាន​អ្នកស្លាប់​នៅឡើយ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close