ត្រឹម​១​ថ្ងៃ ម្សិលមិញ​! មនុស្ស​២២​នាក់ ស្លាប់​និង​របួស ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍

​ភ្នំពេញ​៖ តាម​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា មនុស្ស​យ៉ាងហោចណាស់​ចំនួន ៧​នាក់ បាន​ស្លាប់ និង​១៥​នាក់​ទៀត របួសធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០​។​

​របាយការណ៍​នោះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន​២២​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​១២​លើក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close