អកពស់ព្រៃ ជាប្រភេទបក្សីស៊ីពស់ជាអាហារ
អកពស់ព្រៃ Crested Serpent Eagle ជាប្រភេទក្រុមបក្សីដែលរស់នៅតំបន់ព្រៃ ហើយមានវត្តមានពេញមួយឆ្នាំ។ បក្សីអកពស់ព្រៃ មានទំហំពី ៥៦-៧៤សង់ទីម៉ែត្រ មានស្លាបពណ៌ត្នោតក្រម៉ៅ ពេលហើរមានឆ្នូតគែមក្រោមនៃស្លាប ពណ៌ខ្មៅ បន្ទាប់មកពណ៌ស ដងខ្លួនមានអុជៗសពាសពេញ និងមានកំប៉ោយក្រាស់មានឆ្នូតទទឹងខ្មៅធំចុងកន្ទុយ។
បក្សីប្រភេទនេះ រស់នៅតាមព្រៃស្រោង ព្រៃល្បោះ ដំណុះព្រៃក្មេង និងព្រៃជាំ ហើយស៊ីពស់ជាអាហារ។ ការបន្តពូជបក្សីអកពស់ព្រៃ ចាប់ពីខែមករា រហូតដល់ខែតុលា ហើយពងចំនួន១គ្រាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។