គិត​ត្រឹម​ចុងខែ​កក្កដា​នេះ កម្ពុជា សម្រេចបាន​ការបង្កបង្កើន​ផល​ស្រូវ​រដូវវស្សា ជាង​២​លាន​ហិកតា

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ទូទាំងប្រទេស​កម្ពុជា ការ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា សម្រេចបាន​២,២០៣,៨៦៩​លាន​ហិកតា ស្មើ​៨៥.១៥​ភាគរយ​។​

​ឯកឧត្តម វេ​ង សាខុន បាន​បន្តថា ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា នៅ​ទូទាំងប្រទេស មាន​ស្រូវស្រាល​ចំនួន ៦៦៣,១៥២​ហិកតា​, ស្រូវកណ្តាល​ចំនួន ១,១០៩,៩២៤​ហិកតា ស្រូវធ្ងន់​ចំនួន​៣៧៩,៥៨០​ហិកតា​, ស្រូវចម្ការ​ចំនួន​១៨,០៥៩​ហិកតា ស្រូវ​ឡើង​ទឹក​ចំនួន ៣៣,១៥៤​ហិកតា​។​

​ដោយឡែក​សម្រាប់​ដំណាំ​ឧស្សាហកម្ម​វិញ ការបង្កបង្កើន​ផលស​ម្រេច បាន ៧២៣,៨៣៩​ហិកតា ស្មើនឹង​ផែនការ ៨៧៥,២០០​ហិកតា ក្នុងនោះ រួមមាន​៖
* ពោតក្រហម ៨៧,២១៧ ហិកតា​
* ដំឡូង​មី​ចំនួន ៥៨៣,៤៦៤ ហិកតា​
* សណ្តែកបាយ​ចំនួន ១៦,៧៩២ ហិកតា​
* សណ្តែកដី​ចំនួន ៤,៥៥៣ ហិកតា​
* សណ្តែកសៀង​ចំនួន ៨,៧៦២​ហិកតា​
* និង​អំពៅ​ចំនួន​១១,២៦៥​ហិកតា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close