ទីផ្សារមាស ស្ទុះឡើងថ្លៃជិត២ពាន់ដុល្លារ ក្នុង១អោន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ
បរទេស៖ ទិន្នន័យទីផ្សារតម្លៃមាសបានបង្ហាញថា តម្លៃមាសនៅលើទីផ្សារសកលបានហក់ឡើងរហូតជិត២ពាន់ដុល្លារ ក្នុង១អោន ដែលជាការកើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នេះបើតាមសារព័ត៌មាន CGTN ។
គិតត្រឹមយប់ថ្ងៃអាទិត្យសប្តាហ៍មុននេះ ទិន្នន័យសកលបានបង្ហាញថា តម្លៃមាសនៅក្នុងទីផ្សារដោះដូរ COMEX នៅទីក្រុងញូយ៉ក គឺកើនដល់១,៩១១.៧ដុល្លារ ក្នុង១អោន ខណៈមាសត្រូវចាត់ទុកជាទ្រព្យដ៏មានសុវត្ថិភាពបំផុតនៅគ្រប់ប្រទេសទាំងអស់។
ធនាគារពិភពលោក World Bank ធ្លាប់បានព្យាករណ៍កាលពីមុនផ្ទុះជំងឺ COVID-19 ថា តម្លៃមាសជាមធ្យមនឹងកើនឡើងដល់១៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយនឹងកើនឡើងដល់១ពាន់៦រយដុល្លារក្នុងមួយអោននៅក្នុងឆ្នាំ២០២០ និង ធ្លាក់ចុះបន្តិចមកវិញនៅឆ្នាំបន្ទាប់ គឺនៅត្រឹម១ពាន់៥៩០ដុល្លារ ក្នុង១អោន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។