ថ្ងៃនេះ! កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៧នាក់ទៀត តែក៏មានជាសះស្បើយ៧នាក់ដែរ
ភ្នំពេញ៖ ព្រឹកថ្ងៃនេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាស ដោយបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវី-១៩ ថ្មី ០៧នាក់និងជាសះស្បើយ០៧នាក់។
ក្រសួងសុខាភិបាល បញ្ជាក់ថា ករណីឆ្លងថ្មីចំនួន ៧នាក់នេះ គឺជាបុរសជនជាតិខ្មែរ ៧នាក់ គឺមានក្រុមមួកខៀវអង្គការសហប្រជាជាតិ ៤នាក់ និងក្រុមអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ៣នាក់។
ចំណែកអ្នកព្យាបាលជាសះស្បើយចំនួន ៧នាក់វិញ គឺបុរសជនជាតិខ្មែរ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង ត្រូវបានអនុញ្ញាតឱ្យចេញមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ទាំងអស់ សរុប ២៣៣នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៨៧នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១៥៤នាក់ (ស្រី ៤០នាក់ និងបុរស១១៤នាក់) អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋមានចំនួនសរុប៧៧នាក់ និងអ្នកសម្រាកព្យាបាលនៅបន្ទប់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាជាស្ត្រីជនជាតិ អាមេរិកកាំង០២នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។