ឯកឧត្តម វេ​ង សាខុន ចុះ​ពិនិត្យ​ចំការ​ស្ពៃក្តោប និង​ស្ពៃបូកគោ នៅ​ក្រុង​សែន​មនោ​រម្យ​

​កាលពី​រសៀល ថ្ងៃទី​២៨ កក្កដា ម្សិលមិញ ឯកឧត្តម វេ​ង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បន្តដំណើរ​មក​មើល​ចំការ​បន្លែ​ស្ពៃក្តោប និង​ស្ពៃបូកគោ របស់លោក គ្រី ម៉េង ឈាង នៅ​ក្រុង​សែន​មនោ​រម្យ និង​ចំការ​បន្លែ​ស្ពៃបូកគោ​មួយកន្លែង​ទៀត របស់លោក ឡង់ នី​។

ជាមួយគ្នា ​កសិករ​ទាំង ២​នាក់ បាន​រៀបរាប់​ដូចគ្នា ពី​ដំណើរ​ការដាំ​បន្លែ មើលថែទាំ និង​ប្រមូល​ផល ដោយ​បញ្ជាក់ថា បន្លែ​ស្ពៃក្តោប និង​ស្ពៃបូកគោ​ទីផ្សារ​ធំ គឺ​នៅ​ភ្នំពេញ មានតម្លៃ​សមរម្យ សេចក្តីត្រូវការ​ទីផ្សារ​ខ្ពស់​។ ​ចំពោះ​បញ្ហា​ចំបង ដែល​ពួកគាត់​កំពុង​ប្រឈម គឺ​ដើមទុន​វិនិយោគ ដើម្បី​ពង្រីក​ផលិតកម្ម​បន្លែ​ដូចជា​រោង​សំណាញ់ រៀបចំ​ប្រព័ន្ធ​ទឹក ទីតាំង​ប្រ​ផ្តុំ និង​ទូ​ត្រជាក់​។​ល​។

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​កសិករ​ទាំងពីរ និង​មានការ​ជឿជាក់ថា ទីផ្សារ និង​តម្លៃ​បន្លែ​សុវត្ថិភាព​នឹង​ល្អប្រសើរ​ឡើងជា​លំដាប់ ដោយសារ​ការពេញនិយម​របស់​អ្នក​បរិភោគ ដែល​គិតគូ​ពី​សុខ​ភាពជា​ចំបង ហើយ​អ្នក​ដាំ​ក៏បាន​អនុវត្តតាម​លក្ខណ​: បច្ចេកទេស​ត្រឹមត្រូវ ជាពិសេស​បន្លែ​ដែលមាន​ប្រភពពី​ខេត្ត មណ្ឌល​គី​រី​នេះ​តែម្តង​ដោយសារ​ក្សេត្រ​បរិស្ថាន​សម្រាប់​ដំណាំ​បន្លែ​មានការ​លូតលាស់​បានល្អ និង​រស់ជាតិ​ឆ្ងាញ់​ពិសារ​ទៀតផង​។

​សម្រាប់​អនាគត ឯកឧត្តម​រដ្ឋមន្ត្រី ណែនាំ​ឲ្យ​មន្ទីរ​ជួយ​ធ្វើជា​ស្ពាន​ចំលង​រវាង​អ្នក​ផលិត និង​ឈ្មួញ តាមរយ​:​ការចុះកិច្ចសន្យា​ផ្គត់ផ្គង់ ដែល​កិច្ចសន្យា​អនុវត្ត​ផលិត កម្ម​កសិកម្ម​នេះ បានផ្តល់​បច្ចេកវិទ្យា​ក​សិ​កម្ម​ទំនើប ដូចជា​ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ ប្រើ​ប្រព័ន្ធ​ដំណក់ និង​សាច ប្រើប្រាស់ ជី និង​ថ្នាំ​កសិកម្ម​ត្រឹមត្រូវ​តាម​បច្ចេកទេស ចេះ​សន្សំ និង​ផលិត​ជី និង​ថ្នាំ​សម្លាប់​សត្វល្អិត​តាមបែប​ធម្មជាតិ បាន​យក​គោលការណ៍​ស្តីពី “​ការអនុវត្ត​កសិកម្ម​ល្អ (GAP)” ។ នាឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជូន​ពូ ឡង់ នី ចំនួន ១០០​ដុល្លារ ដែល​បាន​ប្រើប្រាស់​រោង​សំណាញ់ ប្រព័ន្ធ​ទឹក ដាំ​បន្លែ​បានល្អ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close