ប្រតិភូ​គណៈកម្មការ​ផែនការ​វិនិយោគ នៃ​រដ្ឋសភា ជួបពិភាក្សា​ស្វែងយល់​ពី​ការអនុវត្ត​កា​ងារ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្តព្រះវិហារ

​ព្រះវិហារ​៖ កាលពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​ព្រះវិហារ ទទួល​ជួប​គណៈកម្មការ​ផែនការ​វិនិយោគ កសិកម្ម អភិវឌ្ឍ​ជនបទ បរិស្ថាន ធនធានទឹក​នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោក ឡូយ សុផាត ប្រធាន​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា ដោយ​រដ្ឋបាល​ខេត្តព្រះវិហា​រដឹក​នាំ​ដោយ​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ លោក ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ និង​មានការ​ចូលរួម​ពី​អភិបាលរង នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ​។

​កិច្ច​ជំនួប​ពិភាក្សា​ផ្តោតលើ​ការសិក្សា​ស្វែងយល់​អំពី​សមិទ្ធផល ការរីកចម្រើន និង​បញ្ហា​ប្រឈម​នានា​របស់​ខេត្តព្រះវិហារ​ដែល​ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​របស់​គណៈកម្មកា​រ​ទី​៣​ព្រមទាំង​ស្វែងយល់​ពី​ស្ថានភាព​នៃ​ផលប៉ះពាល់​បណ្តាល​មក​ពិ​ជំងឺ​កូ​វីដ​-១៩ និង​ផ្តល់​ប័ណ្ណ​សមធម៌​ជូន​ប្រជាជន​។​

​ក្រៅពី​បាន​រាយការណ៍​ពី​សមិទ្ធផល វឌ្ឍនភាព​ការងារ​នៃ​វិស័យ​ពាក់​របស់​រដ្ឋបាលខេត្ត​ជូន​គណៈប្រតិភូ លោក ប្រាក់ សុវណ្ណ បាន​រំលេច​ការងារ​គ្រប់​គង​និង​ការត្រៀម​បង្កា​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​ពិភពលោក ក៏​ដូច​កម្ពុជា​កំពុង​ប្រឈម​យ៉ាងខ្លាំង​រដ្ឋបាលខេត្ត​ដែល​មន្ទីរ​សុខាភិបាល និង​អង្គភាព​ពាក់ព័ន្ធ បាន​សហការ​យ៉ាង​ជិតស្និត តាមរយះ​ការ​រឹតបន្តឹង​ការត្រួតពិនិត្យ​ចំណាក់ ចំណូលស្រុក ជាពិសេស​ពលករ​ដែល​ចេញចូល​តាម​ច្រកទ្វា​ព្រំដែន បានរៀបចំ​នូវ​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅតាម​ក្រុង​ស្រុក​ទាំង​៨ ការដាក់​គ្រូពេទ្យ​ប្រចាំការ​នៅតាម​មណ្ឌល​នីមួយៗ​ជាដើម​។

​ជា​ចុងក្រោយ ប្រតិភូ​គណៈកម្មការ​ទី​៣ បាន​ផ្តល់នូវ​អនុសាសន៍ និង​ណែនាំ​ជាច្រើន លើ​ការងារ​អនុវត្ត​របស់​រដ្ឋបាល​ខេត្ត គឺ​ដើម្បី​យកទៅអនុវត្ត​បន្ត​លើ​វិស័យ​ពាក់ព័ន្ធ​ដែលមាន បន្ត​ខិតខំ​ទាក់ទាញ​អ្នកវិនិយោគ​លើ​ផលិតផល​កសិកម្ម ការចិញ្ចឹម​សត្វ ការស្វែងរក​នូវ​ការ​សក្តានុពល​របស់​ដែលមាន​សម្រាប់​ច្នៃ​ជា​ផលិតផល​សម្រេច​នៅតាម​សហគមន៍​របស់ខ្លួន ការបន្ត​ខិតខំ​ពង្រឹង​ប្រព័ន្ធធារាសាស្ត្រ​ដែល​បម្រើ​ដល់​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​លើ​វិស័យ​កសិកម្ម ក្នុង​មូលដ្ឋាន​របស់ខ្លួន​៕​

   

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close