ទៅជីកទំពាំង ជាន់មីនផ្ទុះ របួសធ្ងន់បុរសម្នាក់ នៅស្រុកថ្មពួក
ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០
បុរសម្នាក់បានចេញទៅរកជីកទំពាំង នៅមាត់អូរព្រំដែនជួរភ្នំដងរ៉ែក មិនប្រយ័ត្នជាន់មីន បណ្តាលឲ្យផ្ទុះរបួសធ្ងន់។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុំ ខេន ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។