លោក​ឧកញ៉ា ទៀ វិចិត្រ ប្រលែង​សត្វ​អណ្តើក និង​សត្វ​ក្រាស់ ចូលក្នុង​សមុទ្រ​ធម្មជាតិ​វិញ​

​ខេត្ត​ព្រះសីហនុ​៖ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​នាំយក​សត្វ​ល្មិច​ឬ​អណ្តើក​សមុទ្រ​ពីរ​ក្បាល និង​សត្វ​ក្រាស់​មួយ​ក្បាល ទៅ ព្រលែង​ចូលក្នុង​សមុទ្រ​ធម្មជាតិ​វិញ​។​

​លោក​ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការនាំ​យកទៅ​សត្វ​សត្វ​ល្មិច​ឬ​អណ្តើក​សមុទ្រ និង​សត្វ​ក្រាស់ មក​ព្រលែង​ក្នុង​សមុទ្រ​ធម្មជាតិ​លើក​នេះ គឺជា​ការ​ព្រលែង​លើក​ទី​១១៨ ហើយ​បើ​សរុប​សត្វ​សមុទ្រ​កម្រ​ប្រភេទ​នេះ​ដែល​លោក​ឧកញ៉ា​បាន​ព្រលែង​។​

​ជាមួយគ្នានេះ លោក​ឧកញ៉ា​ទៀ វិចិត្រ ក៏បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​អ្នកនេសាទ​សមុទ្រ​មួយចំនួន​ដែល​សហការ​ផ្តល់​សត្វ​ល្មិច​ឬ​អណ្តើក​សមុទ្រ​និង​សត្វ​ក្រាស់​ទាំងអស់នេះ ក្រោយ​នេសាទ​បាន​ដើម្បី​យកទៅ​ព្រលែង​វិញ និង​បាន​អំពាវនាវ​អោយ​គ្រប់​សហគម​ន៌ ប្រជាពលរដ្ឋ​ពិសេស​អ្នកនេសាទ​សមុទ្រ​ជួយ​ការពារ​អភិរ​ក្ស័​សត្វ​ល្មិច​ឬ​អណ្តើក​សមុទ្រ ដោយ​កុំ​សម្លាប់​យក​ធ្វើជា​អាហារ​ឬ​យកទៅ​ធ្វើ​អាជីវកម្ម​ណាមួយ​ឡើយ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close