ចាប់ខ្លួនជិត៦០នាក់ ដកហូតថ្នាំញៀនជិត១គីឡូក្រាម ករណីបង្ក្រាបគ្រឿងញៀន ម្សិលមិញ
ភ្នំពេញ៖ បើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា មានជនសង្ស័យចំនួន ៥៩នាក់(ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ៣៤ករណីទូទាំងប្រទេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។
របាយការណ៍បញ្ជាក់ទៀតថា ក្នុងចំណោមជនសង្ស័យទាំង៥៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ៣៥នាក់ និងប្រើប្រាស់ ២៤នាក់។ ចំណែកវត្ថុតាងចាប់បានសរុប រួមមាន៖ មេតំហ្វេតាមីន(ice)ចំនួន ៦៦៣,៦០ក្រាម និង២៧កញ្ចប់តូច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។