មើលរាងគេផង! ចកវ៉កកំប៉ោយ-ស តូចច្រឡឹង
ចកវ៉កកំប៉ោយ-ស White-crested Laughingthrush ជាប្រភេទក្រុមបក្សីដែលរស់នៅតំបន់ព្រៃ ហើយមានវត្តមានពេញមួយឆ្នាំ។ បក្សីចកវ៉កកំប៉ោយ-ស មានទំហំពី ២៦-៣១សង់ទីម៉ែត្រ មានក្បាល បំពង់ក ទ្រូងនិងកំប៉ោយពណ៌ស ចំពុះខ្មៅ និងមានឆ្នូតខ្មៅកាត់តាមភ្នែក។
បក្សីប្រភេទនេះរស់នៅគ្រប់ប្រភេទព្រៃ ហើយរស់នៅជាហ្វូងស្រែកឮខ្លាំង។ ការបន្តពូជបក្សីចកវ៉កកំប៉ោយ-ស គឺចាប់ពីខែកុម្ភៈ រហូតដល់ខែសីហា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។