ចាប់​បុរស​ចិន​២​នាក់ រំដោះ​ជនរងគ្រោះ​៣​នាក់ ករណី​ចាប់ជំរិត នៅ​ខណ្ឌ​សែន​សុខ​

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​ចុះ​ប្រតិបត្តិ​ការរំដោះ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ចំនួន ៣​នាក់ និង​ចាប់​ជនជាតិ​ចិន​ចំនួន ២​នាក់ ករណី​ចាប់ជំរិត នៅ​ម៉ោងជាង​១២​យប់ រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា មាន​បុរស​ជនជាតិ​ចិន​ចំនួន ២​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ចាប់ខ្លួន និង​បាន​រំដោះ​ជនរងគ្រោះ​ចំនួន ៣​នាក់ ដែលជា​ជនជាតិ​ចិន​ដូចគ្នា ព្រមទាំង​ដកហូត​សម្ភារ​សម្រាប់ធ្វើ​សកម្មភាព​ជាច្រើន​ផងដែរ​។​

​ករណីនេះ ជនសង្ស័យ និង​វត្ថុតាង​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ ដើម្បី​ចាក់​ការ​តាម​និតិ​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close