វៀតណាម អាច​នឹង​ឆ្លង​ជាង ៨​ម៉ឺន​នាក់ បើ​ការចម្លង​ក្នុង​សហគម​បន្ត​កើនឡើង​

វៀតណាម​៖ ក្រសួងសុខាភិបាល​វៀត​ណា​ម​បានប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មានការ​រកឃើញ​ចម្លង​កូ​វីដ​១៩​ក្នុង​សហគម​ថ្មីៗ ចំនួន​៩​ករណី​ទៀត សុទ្ធ​តែមាន​ទំនាក់ទំនង​ជាមួយនឹង​ក្រុង​ដា​ណា​ង នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ក្នុង​រលក​ទី​២​នេះ​កើន​ដល់​៤២​ករណី ចាប់តាំងពី​ចុង​សប្តាហ៍​មក ហើយ​សរុប​ទាំងអស់ វៀតណាម​មាន​៤៥៩​ករណី ប៉ុន្តែ​ពុំទាន់​មាន​មនុស្ស​ស្លាប់​ទេ​។​

​ប្រភព​បន្តថា ចំនួន​មនុស្ស​ច្រើនជាង​៨១០០០​នាក់​ក្នុងប្រទេស​វៀតណាម​ត្រូវបាន​សង្ស័យថា អាច​ឆ្លង ខណៈដែល​ពួកគេ​ត្រូវបាន​យកទៅដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ពោលគឺ​ចំនួន​អ្នកធ្វើ​ត្តា​ឡី​ស័ក គិត​ត្រឹម​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ មាន​ត្រឹម​១២០០០​នាក់​ប៉ុណ្ណោះ​។​

​ក្នុងចំណោម​៩​ករណី​ថ្មី មាន​៨​នាក់​មកពី​ក្រុង​ដា​ណា​ង ខណៈដែល​ម្នាក់ទៀត​មកពី​ក្រុង​ហាណូយ​។ ក្រសួងសុខាភិបាល​ថា រលក​ទី​២​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​វៀតណាម​បាននិងកំពុង​កើតមាន​នៅ​ក្រុង​និង​ខេត្ត​ចំនួន​៦ ក្នុង​រយៈពេល​៦​ថ្ងៃ​មកនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close