រន្ទះបាញ់ សម្លាប់​បុរស​ម្នាក់ ខណៈ​កំពុង​មើល​ស្រូវ​នៅ​វាលស្រែ​

​បន្ទាយមានជ័យ​៖ យ៉ាងហោចណាស់ បុរស​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោច​អាធ​ម៍ ដោយសារ​រន្ទះបាញ់ ខណៈ​កំពុង​មើល​ស្រូវ​នៅ​វាលស្រែ កាលពី​ល្ងាច ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ក្នុងភូមិ​ពោធិ៍​រាំ​បុណ្យ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ ជិន ឡា​សី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ប៉ោយចារ ឃុំ​ប៉ោយចារ ស្រុក​ភ្នំ​ស្រក ខេត្តបន្ទាយមានជ័យ​។ មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​មើល​ស្រូវ​នៅ​វាលស្រែ គ្រានោះ​មេឃ​ធ្លាក់ភ្លៀង​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ ក៏ត្រូវ​រន្ទះបាញ់​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ក្រោយពេល​កើតហេតុ នគរបាល​មូលដ្ឋាន បាន​ចុះ​ពិនិត្យ ដោយ​បញ្ជាក់ថា ជនរងគ្រោះ ពិតជា​ស្លាប់​ដោយសារ​រន្ទះបាញ់​ពិតប្រាកដ​មែន និង​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close