ចាប់ខ្លួន​៥៧​នាក់ ក្នុងករណី​បង្ក្រាប​គ្រឿងញៀន ម្សិលមិញ​

​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន ៥៧​នាក់​(​ស្រី​២​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន ២៦​ករណី ទូទាំងប្រទេស កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​។

​តាម​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​៥៧​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ២៥​នាក់ និង​ប្រើប្រាស់ ៣២​នាក់​។​

​ចំណែក​វត្ថុតាង​ដែល​ចាប់បាន​សរុប រួមមាន​៖ មេ​តំ​ហ្វេ​តា​មីន​(ice)​ចំនួន ៩៨,៥៥​ក្រាម និង​៦​កញ្ចប់​តូច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close