ស្ត្រីខ្មែរអាមេរិកកាំង លួចរត់ចេញពីកន្លែងចត្តាឡីស័ក មិនមានមេរោគជំងឹកូវីដ១៩ទេ
ភ្នំពេញ៖ ស្ត្រីខ្មែរអាមេរិកាំង ឈ្មោះ រ៉ូស វីរ៉ា ដែលបានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញនោះ បញ្ជាក់ថា មិនមានផ្ទុកជំងឺកូវីដ១៩នោះទេ បន្ទាប់ពីធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មី អស់រយៈពេល ១៤ថ្ងៃ នៅខេត្តកំពង់ចាម។
បើតាមមន្ត្រីសុខាភិបាល បញ្ជាក់ថា នៅព្រឹកនេះ ស្ត្រីខ្មែរអាមេរិកាំងរូបនេះ នឹងត្រូវអនុញ្ញាតឱ្យចេញពីកន្លែងធ្វើចត្តាឡីស័កទៅកាន់ផ្ទះរបស់ខ្លួន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ។
សូមរំលឹកថា ស្ត្រីឈ្មោះ រ៉ូស វីរា នេះ កាលពីថ្ងៃទី១៧ ខែកក្កដា បានលួចរត់ចេញពីកន្លែងចត្តាឡីស័កក្នុងសណ្ឋាគារមួយនៅរាជធានីភ្នំពេញ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់មកអាជ្ញាធរ បានរកឃើញស្ត្រីរូបនេះ សម្ងំលាក់ខ្លួននៅក្នុងខេត្តកំពង់ចាម ហើយក៏បានរៀបចំឱ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាពជាថ្មីនៅខេត្តកំពង់ចាមតែម្តង។
ស្ត្រីសញ្ជាតិខ្មែរ-អាមេរិករូបនេះ ក៏បានយល់ព្រមបង់ពិន័យអន្តរការណ៍ចំនួន១លានរៀល និងសន្យាធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃក្នុងក្រុងកំពង់ចាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។