ចាប់ខ្លួនបុរសម្នាក់ ករណីចាប់រំលោភអនិតិជន នៅស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ច បានចាប់ខ្លួនបុរសម្នាក់ ករណីចាប់រំលោភសេពសន្ថវៈលើអនិតិជន បានសម្រេច នៅឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
ជនរងគ្រោះ ភេទស្រី អាយុ១៧ឆ្នាំ រស់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកជនសង្ស័យ ឈ្មោះ យ៉ាន់ ចាន់ហួន ហៅក្លូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង នៅភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះ បានស្នាក់នៅជាមួយម្តាយផ្ទះជួលនៅចំណុចខាងលើ ជនសង្ស័យ ក៏ស្នាក់ធ្វើសំណង់ក្បែគ្នានោះដែរ ក្នុងអំឡុងខែ៦ ឆ្នាំ២០២០ ជនសង្ស័យ បានចូលទៅក្នុងបន្ទប់ផ្ទះជួលជនរងគ្រោះ ដោយនិយាយថា អញសុំបឺតមាត់ និងអោបមួយ តែ ជនរងគ្រោះមិនឆ្លើយតបទេ រួចរត់ចេញពីបន្ទប់មកក្រៅក្រោយមកប្រាប់ម្តាយដែរ តែម្តាយមិនប្តឹងសមត្ថកិច្ចទេដោយគិតថា មិនបានប៉ះពាល់ផង។ លុះដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បងស្រីបង្កើតជនរងគ្រោះចេញទៅធ្វើការទុក ជនរងគ្រោះឲ្យដេកនៅជាមួយក្មួយៗបិទទ្វារតែមិនបានដាក់គន្លឹះទ្វារទេ ជនសង្ស័យរុញទ្វារបន្ទប់ចូល ចាប់ជនរងគ្រោះធ្វើសកម្មភាពរំលោភរហូតបានសំរេចតែម្តង។
ក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះប្រាប់បងស្រី និងរាយការណ៍ជូនប៉ុស្តិ៍នគរបាលស្វាយជ្រំ ធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។