ឃាត់យុវជន ១០នាក់ ករណីគ្រឿងញៀន នៅខេត្តកំពង់ចាម
កំពង់ចាម៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនយុវជនចំនួន ១០នាក់កាលពីយប់ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។
ជនសង្ស័យទាំង១០នាក់នោះ ឈ្មោះ គិន សុខដាវិន ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ មឿន មិថុនា ភេទប្រុស អាយុ២២ឆ្នាំ, ឈ្មោះ ខុន សុខផា ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ មឿន ដារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ, ឈ្មោះ ញ៉ ស្រីណុច ភេទស្រី អាយុ២៦ឆ្នាំ, ឈ្មោះ យឹម យន់ ភេទប្រុស អាយុ៥០ឆ្នាំ, ឈ្មោះ សុខ ដា ភេទប្រុស អាយុ២៤ឆ្នាំ, ឈ្មោះ យែម សុខខួច ភេទប្រុស អាយុ២៤ឆ្នាំ, ឈ្មោះ ថូ ស៊ីវ៉ាន់ ភេទប្រុស អាយុ២៧ឆ្នាំ និងឈ្មោះ មាឃ ពន្លឺ ភេទប្រុស អាយុ២០ឆ្នាំ។
ចំណែកវត្ថុតាងដកហូតបាន ម្សៅក្រាមពណ៍សចំនួន ៧កញ្ចប់ (ធំ២កញ្ចប់) ទូរស័ព្ទចំនួន ០៧គ្រឿង ជញ្ចីងអេឡិចត្រូនិចចំនួន ០១គ្រឿង ម៉ូតូចំនួន០៥គ្រឿង និងសំភារះវេចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានជំនាញឃុំខ្លួននៅការិយាល័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។