វៀតណាម មានស្លាប់១ករណីហើយ ក្រោយផ្ទុះកូវីដ១៩ ក្នុងសហគមដាណាង
វៀតណាម៖ ប្រទេសវៀតណាម បានបញ្ជាក់ពីការស្លាប់មនុស្សដំបូងដោយសារជំងឺកូវីដ១៩ នៅថ្ងៃសុក្រនេះ នេះបើតាមការសារព័ត៌មានរដ្ឋវៀតណាមចេញផ្សាយ។ អ្នកស្លាប់រូបនេះមានវ័យ៧០ឆ្នាំ ក្រោយរកឃើញផ្ទុកជំងឺកូវីដ១៩ នៅក្រុងដាណាង។
គិតត្រឹមព្រឹកមិញនេះដែរ វៀតណាមក៏ប្រកាសពីឆ្លងថ្មីចំនួន៤៥ ជាការឆ្លងក្នុងសហគម ហើយសុទ្ធតែធ្លាប់មានប្រវត្ថិទៅក្រុងដាណាង ជាតំបន់ផ្ទុះក្នុងសហគមជាថ្មី នៅវៀតណាម កាលពីចុងសប្តាហ៍មក ហើយមកទល់ពេលនេះ មានឆ្លងក្នុងសហគម៩៣នាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី៣១ កក្កដានេះ។ ចំនួនអ្នកជំងឺកូវីដ១៩ នៅវៀតណាមបានកើនដល់៥០៩នាក់ហើយ ទើបតែមានស្លាប់ដំបូងនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។