ខ្យល់កន្ដ្រាក់! លិចទូក ៣គ្រឿង នៅក្រុងកោះរ៉ុង សំណាងគ្មានអ្នករងគ្រោះថ្នាក់
ព្រះសីហនុ៖ បើតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ មានករណីលិចទូកដឹកភ្ញៀវទេសចរចំនួន ៣គ្រឿង នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
របាយការណ៍ បញ្ជាក់ថា ទូកទាំង៣គ្រឿងនោះ មានម្ចាស់ឈ្មោះ យ៉ង់ ចាន់ធី ភេទប្រុស អាយុ៣២ឆ្នាំ ប្រភេទទូកកន្ទុយវែង ដឹកភ្ញៀវទេសចរ, និងឈ្មោះ ប្រាជ ផាត ភេទប្រុស អាយុ៥២ឆ្នាំ ប្រភេទទូកកន្ទុយវែង និងមួយគ្រឿងទៀត ឈ្មោះ ជិម វុត្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនេសាទ ប្រភេទទូកនេសាទ។ មូលហេតុដែលនាំឲ្យមានករណីលិចទូកនេះ គឺដោយសារខ្យល់កន្ដ្រាក់ខ្លាំងៗ។
បច្ចុប្បន្នទូកទាំង៣គ្រឿង ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងប៉ុស្តិ៍អូសឡើងគោក ដើម្បីធ្វើការបាចទឹកចេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។