បង្ក្រាបគ្រឿងញៀន ម្សិលមិញ! ឃាត់ខ្លួនមនុស្ស ៤៩នាក់
ភ្នំពេញ៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៧ករណី ក្នុងនោះ ករណីប្រើប្រាស់១០ករណី និងជួញដូរ១៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៩នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៦,២២៣ករណី ឃាត់មនុស្ស១២,៣៨៣នាក់ (ស្រី៧៧៣នាក់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។