ឯកឧត្តម គៀត ច​ន្ទ័​ថា​រិ​ទ្ធ បើក​កិច្ចប្រជុំ​ស្តីពី​ការវិភាគ​មុខងារ និង​ចំនួន​ក្របខណ្ឌ​របស់​អគ្គនាយក​ដ្ធា​ន​អន្តោប្រវេសន៍​

​ភ្នំពេញ​៖ នៅ​ព្រឹក ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការវិភាគ​មុខងារ និង​ចំនួន​ក្របខណ្ឌ​របស់​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍​។​

​កិច្ចប្រជុំ​នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នាពេលនេះ ក៏មាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គនាយករង​អន្តោប្រវេសន៍​, ប្រធាន​-​អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​មានប្រសាសន៍​ពី​ការកំណត់​តួនាទី​ភារកិច្ច និង​មុខងារ​របស់​មន្ត្រី​អន្តោប្រវេសន៍ នៅតាម​នាយកដ្ឋាន និង​ការិយាល័យ​នីមួយៗ ឲ្យ​កាន់តែ​យល់ច្បាស់​ពី​ចំណុច​ខ្វះខាត ត្រូវបំពេញ​បន្ថែម​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ណែនាំ​ដល់​ថ្នាក់​នាយកដ្ឋាន ថ្នាក់​ការិយាល័យ សូម​ឲ្យ​ឧស្សាហ៍​ប្រជុំ ណែនាំ អប់រំ ដើម្បី​ឲ្យ​មន្ត្រី​បាន​នៅ​ឋិត​ឋេ​រ​ជិតស្និទ្ធ​ជាមួយគ្នា ជាពិសេស​ឲ្យ​មាន​របាយការណ៍​ផែនការ​សកម្មភាព ប្រចាំឆ្នាំ ប្រចាំឆមាស ប្រចាំខែ ហើយ​អនុវត្តន៍​ឲ្យ​បាន​ទៀងទាត់ និង​ទាន់ពេលវេលា ដោយ​នៅពេល​ខាងមុខនេះ មានការ​ឈប់សម្រាក សូម​ឲ្យ​ថ្នាក់​នាយកដ្ឋាន និង​ថ្នាក់​ការិយាល័យ រៀបចំ​វេន​ប្រចាំការ ដើម្បី​រងចាំ​ទទួលបញ្ជា​ពី​ថ្នាក់ដឹកនាំ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ចាំបាច់​មួយចំនួន របស់​ប្រជាពលរដ្ឋ​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គនាយក បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន និង​មន្ត្រី​អន្តោប្រវេសន៍​ទាំងអស់ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​រក្សា​អនាម័យ​ជាប់​ជាប្រចាំ ដោយ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​វិធានការ ការពារ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល អំពី​ជម្ងឺ​កូ​វីដ​-១៩ (Covid-19 ) ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close