ឯកឧត្តម គួច ចំរើន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ ស្ពាន និង​ប្រព​ន្ធ័​បង្ហូរទឹក ក្នុង​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃ​៣ ខែសីហា ឆ្នាំ​២០២០​នេះ ឯកឧត្តម​គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ ស្ពាន​និង​ប្រព​ន្ធ័​បង្ហូរទឹក នៅក្នុង​ក្រុងព្រះសីហនុ ដើម្បី​ដោះស្រាយ​បញ្ហា​មួយចំនួន​និង​រៀប​គម្រោង​ស្ថាបនា​ជួសជុល ស្ពាន​និង​ផ្លូវ​មូលដ្ឋាន​ក្នុង​ក្រុង​។

​បើតាម​មន្ត្រីខេត្ត បាន​ថ្លែងថា អភិបាលខេត្ត​ព្រះសីហនុ នឹង​រៀបចំ​អោយមាន​ការស្ថាបនា​ស្ពាន​ថ្មី ជំនួស​ស្ពាន​ចាស់​ដែល​តូចចង្អៀត​នៅ​ជិត​អង្គការ​ម្លប់​តាប៉ាង​ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ព្រមទាំង​រៀបចំ​ដោះស្រាយ​កាត់បន្ថយ​បញ្ហា​ជំនន់​ទឹកភ្លៀង​ជា​បន្តបន្ទាប់​ផងដែរ​ដើម្បី​បញ្ច្រាស​ការ​ជោ​ជន់​លិច​ផ្លូវ​និង​ស្ពាន​នា​រដូវវស្សា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close