ដើមក្ងោកប្រមានជាង ៣០០ដើម ដាំអមតាមសងខាងផ្លូវបេតុង ជុំវិញរមណីយដ្ឋានវត្តនគរបាជ័យ ស្រុកកំពង់សៀម

កំពង់ចាម៖ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម និងភរិយា បានចូលរួមពិធីដាំដើមក្ងោកនៅជុំវិញបរិវេណវត្តនគរបាជ័យក្រៅ ដោយមានការនិមន្ត ចូលរួមពីមន្ត្រីសង្ឃ មន្ត្រីរាជការ យុវជន សសយក កងកម្លាំងទាំងបីប្រភេទ និងប្រជាពលរដ្ឋជាច្រើននាក់ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា យើងរួមគ្នា និងនាំគ្នាដាំដើមតាមទីសាធារណៈ វត្តអារាម បង្កើតសួនដើម ប្រែក្លាយទៅជាតំបន់ប៉ៃតង់ ដើម្បីអោយមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍មកលេងកម្សាន្តក្នុងបរិវេណវត្តនគរបាជ័យ ដោយស្រូបកខ្យល់អាកាសបរិសុទ្ធ និងជួយស្រួលដល់ការប្រែប្រួល អាកាសធាតុ ផ្តល់ម្លប់ ស្រូបយកខ្យល់អ៊ុកស៉ីសែន ក្នុងការរស់នៅ និងតម្រូវការប្រកបដោយសេចក្តីសុខទៀតផង។
លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា ប្រទេសកម្ពុជាយើងជាតំបន់ត្រូពេជ្រ ដែលងាយស្រួលក្នុងការថែរទាំ និងអាកាសធាតុល្អប្រសើរ ពោលធ្វើយ៉ាងណាយើងរួមគ្នាទប់ស្កាត់ការកាប់បំផ្លាញ់ព្រៃឈើ និងបង្កើននាំគ្នាដាំដើមឈើឡើងវិញ ឲ្យបានគ្រប់ទីកន្លែងដែលជ្រើសរើសយកកន្លែងដែលមានភាពទាក់ទាញផងដែរ។
គូសបញ្ជាក់ផងដែរថា ដើមក្ងោកប្រមានជាង៣០០ដើម ដែលត្រូវមានគម្លាតពី១ម៉ែត្រកន្លះ ពីគ្នា ត្រូវយកមកដាំអមតាមសងខាងផ្លូវបេតុងដែលព័ន្ធជុំវិញរមណីយដ្ឋានវត្តនគរបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕




កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។