ម្សិលមិញ​! ខ្យល់​កន្ត្រាក់ វាយបំផ្លាញ​ផ្ទះ​ពលរដ្ឋ​អស់ ២១​ខ្នង នៅ​ខេត្ត​កែប

​ខេត្ត​កែប​៖ រយៈពេល​២​ថ្ងៃ ពោល​ចាប់ពី​រសៀល​ថ្ងៃទី​២ មកដល់​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ ករណី​ខ្យល់​កន្ត្រាក់ បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២១​ខ្នង ក្នុង​ខេត្ត​កែប​។​

​បើតាម​របាយការណ៍​ពី​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម បញ្ជាក់ថា ផ្ទះ​ប្រជាពលរដ្ឋ​ទាំង ២១​ខ្នង ដែល​ខ្យល់ក​ន្ក្រា​ក់​វាយប្រហារ​នោះ គឺ​ខូចខាត​កំរិត​ស្រាល ៤​ខ្នង​, មធ្យម ១១​ខ្នង និង​ធ្ងន់​៦​ខ្នង​។​

​ករណី​នេះដែរ អាជ្ញាធរ​រដ្ឋបាលខេត្ត​កែប ក៏បាន​ចាត់វិធានការ ដើម្បី​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close