យុវជន២នាក់ យកគ្រាប់មីនមកដំលេងផ្ទុះស្លាប់ភ្លាមៗ នៅស្រុកវាលវែង
ខេត្តពោធិ៍សាត់៖ ករណីដ៏រន្ធត់មួយ កើតឡើងកាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ដោយសារយុវជន ២នាក់ បានយកគ្រាប់មិនទាន់ផ្ទុះ មកដំលេង បណ្តាលអោយផ្ទុះស្លាប់ភ្លាមៗ នៅចំណុចរោងឈើ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ជនរងគ្រោះដែលស្លាប់ទាំង២នាក់នោះ ទី១- ឈ្មោះ យ៉ង់ សារី ភេទប្រុស អាយុ៣៩ឆ្នាំ និងទី២-ឈ្មោះ ដែន ត្រា ភេទប្រុស អាយុ២០ឆ្នាំ។ ទាំង២នាក់ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្រោយពេលកើតហេតុ អាជ្ញាធរជំនាញ បានចុះពិនិត្យ និងបាន្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ជាមួយគ្នា អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅពេលឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់លេង ឫកែច្នៃផ្សេងៗ វាអាចបណ្តាលអោយផ្ទុះស្លាប់ របួស ពិការ គ្រប់ពេល និងសូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងប្រតិបត្តិករបោសសំអាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។