អាសូរណាស់! ប្តីអារដើមឈើ រលំសង្កត់ប្រពន្ធស្លាប់ភ្លាមៗ នៅស្រុកសន្ទុក
ខេត្តកំពង់ធំ៖ ពិតជាអាសូរណាស់! ស្ត្រីម្នាក់ ខណៈប្តីអារដើមឈើដួលរំលំសង្កត់ពីលើ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្បែរជើងភ្នំសន្ទុក ក្នុងភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីជាជនរងគ្រោះឈ្មោះ អ៊ុយ ខន អាយុ៣៧ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងបានប្រគល់សពជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យបានប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។