១​ថ្ងៃ ឃាត់ខ្លួន​៣១​នាក់ ដកហូត​ថ្នាំញៀន​ជិត ១​គីឡូក្រាម​

​ភ្នំពេញ​៖ បើតាម​របាយការណ៍​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បញ្ជាក់ថា ត្រឹម​ពេល​១​ថ្ងៃ​ប៉ុណ្ណោះ កម្លាំង​សមត្ថកិច្ច បាន​បង្ក្រាប​ជនសង្ស័យ​ចំនួន ១៩​នាក់​(​ស្រី​២​នាក់​) ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ចំនួន ១៩​ករណី​ទូទាំងប្រទេស កាលពី​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០​។

​របាយការណ៍​នោះ បញ្ជាក់ទៀតថា ក្នុងចំណោម​ជនសង្ស័យ​ទាំង ៣១​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​១៦​នាក់ និង​ប្រើប្រាស់ ១៥​នាក់ ។​ ​ចំណែក​វត្ថុតាង​ចាប់បាន​សរុប រួមមាន​៖ មេ​តំ​ហ្វេ​តា​មីន​(ice)​ចំនួន ៩០១,៥៩​ក្រាម និង​២​កញ្ចប់​តូច​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close