កូវីដ១៩! មានអ្នកស្លាប់កើនជិត ៧០ម៉ឺននាក់ នៅទូទាំងពិភពលោក
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវីដ១៩ បានចម្លងទៅមនុស្សសរុបចំនួន១៨លាន៤៤ម៉ឺន៦៨៩ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៦៩ម៉ឺន៧ពាន់១០០នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១១លាន៦៧ម៉ឺន២ពាន់២៦១នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។
នេះជាបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺកូវីដ១៩ ច្រើនជាងគេ៖
ទី១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន៨៦ម៉ឺន២ពាន់១៧៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៥ម៉ឺន៨ពាន់៩២៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៤៤ម៉ឺន៦ពាន់៧៩៨នាក់។
ទី២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៧៥ម៉ឺន១ពាន់៦៦៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៤ពាន់៧០២នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៩១ម៉ឺន២ពាន់៣១៩នាក់។
ទី៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៨៥ម៉ឺន៥ពាន់៣៣១ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៨ពាន់៩៧១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២៣ម៉ឺន៤៤០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។