គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ច្រានចោលការចោទប្រកាន់ថា ផែនទីខ្នាង ១/២៥ ០០០ ជា​ផែនទីដែលគូស វាងដោយប្រទេសវៀតណាម

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានហៅការចោទប្រកាន់នេះថា ជាការប្រឌិតរឿង និងផ្សព្វផ្សាយ​នូវព័ត៌មាន​មិនពិត ក្នុងចេតនាទុច្ចរិត និងក្នុងគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ ឲ្យ​មានការយល់ច្រឡំមកលើការងារព្រំដែន​របស់រាជរដ្ឋាភិបាលអំពីការធ្វើឱ្យបាត់បង់ទឹកដី ក៏ដូចជាការបណ្ដោយឲ្យ​មានការ រំលោភបំពានទឹកដីពីប្រទេសវៀតណាម។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានគូសបញ្ជាក់ថា ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម ជាការងារបច្ចេកទេសកម្រិតខ្ពស់ អនុវត្តដោយក្រុមជំនាញ​នៃប្រទេសទាំងពីរ ដោយ យកគោលការណ៍ខ្សែព្រំដែនមិនកែប្រែ តាមផែនទីផ្លូវការ បោន ខ្នាត ១/១០០ ០០០ បោះពុម្ពដោយ ក្រុមភូមិសាស្ត្រ ឥណ្ឌូចិន ស្របតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលធានាបាននូវបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់ទឹកដីទៅប្រទេសវៀតណាម ដូចការចោទប្រកាន់ក្នុងសេចក្ដី ថ្លែងការណ៍របស់ក្រុមឧទ្ទាមក្រៅច្បាប់ និងគូកនឡើយ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close