ថ្ងៃនេះ កម្ពុជារកឃើញករណីជំងឺកូវីដ១៩ចំនួន២នាក់ទៀត
ក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ១៩សរុបចំនួន ២៤៣នាក់ហើយ ក្រោយកាលពីថ្ងៃម្សិលមិញ គេបានធ្វើតេស្តរកឃើញចំនួន ២នាក់បន្ថែមទៀត។
អ្នកទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩ទាំង២នាក់នោះ ម្នាក់ជាបុរសជនជាតិខ្មែរ និងម្នាក់ទៀតជាស្រ្តីជនជាតិកាហ្សាក់ស្តង់។
សម្រាប់បុរសជនជាតិខ្មែរ គាត់មានអាយុ ៣៤ឆ្នាំ មានអាស័យដ្ឋានស្រុកកោះធំ ខេត្តកណ្តាល គាត់ជាអ្នកដំណើរពីប្រទេសប៉ាគីស្ថាន បន្តជើងយន្តហោះនៅប្រទេសម៉ាឡេស៊ី។
ចំណែកស្រ្តីជនជាតិកាហ្សាក់ស្តង់ មានអាយុ ៤២ឆ្នាំ បានធ្វើដំណើរពីប្រទេសកាហ្សាក់ស្តង់ បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់កម្ពុជានៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។