រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​កម្មវិធី​កំសាន្ត​តាមបែប​ប្រពៃណី និង​កម្មវិធី​ជាច្រើន​ទៀត ក្នុងឱកាស​ឈប់សម្រាក​នាពេលខាងមុខ​

​ខេត្តសៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប នឹង​រៀបចំ​កម្មវិធី​កំសាន្ត​តាមបែប​ប្រពៃណី សាសនា ពិព័រណ៍ ជិះ​កង់ និង​កម្មវិធី​ផ្សេងៗ​ជាច្រើន​ទៀត ដោយ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ក្នុងឱកាស​ឈប់សម្រាក​នាពេលខាងមុខ​។​

​សូមជម្រាបថា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប រដ្ឋបាលខេត្ត បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប បាន​នឹង​កំពុង​ត្រៀម​រៀបចំ​ទទួល​ភ្ញៀវទេសចរ ក្នុងឱកាស​ឈប់សម្រាក​សង​ថ្ងៃ​ឈប់សម្រាក​សម្រាប់​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ពីថ្ងៃ​ទី​១៧ ដល់​២១ ខែសីហា ឆ្នាំ​២០២០​។​

​កម្មវិធី​កំសាន្ត​ដែល​បានគ្រោង​រៀបចំ រួមមាន​៖
១.​កម្មវិធី​សាសនា បួងសួង​សុំ​សេចក្តីសុខ​
២.​កម្មវិធី​ពិព័រណ៍ បន្លែ​ផ្លែឈើ កសិផល ផលិតផល ក្រុង​-​ស្រុក​ទាំង​១២
៣.​កម្មវិធី​ប្រកួត​ម្ហូបអាហារ ពានរង្វាន់​មាន់​អាំង ឆ្ងាញ់​ជាងគេ​នៅ​ខេត្តសៀមរាប​
៤.​ផ្សារ​ទឹក​
៥.​ផាប់​ស្ទ្រី​ត​
៦.​កម្មវិធី​ជិះ​កង់​
៧.​កម្មវិធី​កីឡា​វាយ​កូន​ហ្គោល​
៨.​កម្មវិធី​ដើរ​ព្រៃ ចង្ក្រាន​រយ ភ្នំ​គូលែន​
៩.​ផ្ទាំងទស្សនីយភាព​សិល្បៈ​

​ស្ថិតក្នុង​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ខេត្ត​បានគិត​គូរ និង​ទទូច​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ភ្ញៀវ​ទេសចរណ៍ ចូលរួម​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដូចខាងក្រោម​៖
១.​កុំ​ភ្លេច​ត្រៀម​យក​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា​
២.​កុំ​ភ្លេច​ជែ​ល ឬ​អាល់កុល​លាងដៃ (​យើង​បាន​ត្រៀម សាប៊ូ​លាងដៃ​ជូន​នៅតាម​ទីសាធារណ​ផងដែរ​)
៣.​កុំ​ភ្លេច​រក្សា​គម្លាត​សុវត្ថិភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close