តោះ​! មក​ដឹង​ពី​ភូមិសាស្ត្រ “​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​”

​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ជា​តំបន់ការពារធម្មជាតិ​ធំជាងគេ​មួយ​នៅ​កម្ពុជា​លាតសន្ធឹង​លើ​ផ្ទៃដី ៣៣២៥ គីឡូម៉ែត្រ​ក្រឡា ខាងកើត​ជាប់​ប្រទេស​វៀតណាម​ខាងជើង ជាប់​នឹង​ប្រទេស​ឡាវ និង​ខាងលិច​ជាប់​នឹង​ខេត្តស្ទឹងត្រែង​។

​យើង អាច​ទៅលេង​ឧទ្យាន ដោយ​កក់​ម៉ូតូ​ទុក​នៅ​មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍ធម្មជាតិ​ឧទ្យាន​វីរ​ជ័យ ក្នុង​ក្រុង​បាន​លុង​។ ឧទ្យាន​ជាតិ​វីរៈ​ជ័យ ជាធម្មតា គឺ​ធ្វើដំណើរ​តាម​ស្រុក​តា​វេ​ង នៅលើ​ដង​ទន្លេ​សាន ដែលមាន​ចម្ងាយ​ប្រហែល ៥៧​គីឡូម៉ែត្រ ខាងជើង​ក្រុង​បាន​លុង​។​

​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ អាច​រីករាយ​ចំពោះ​ដំណើរ​កម្សាន្ត សម្រាកលំហែរ​កាយ​ជាមួយ​ធម្មជាតិ​វាលស្មៅ និង​ព្រៃធំ​ដ៏​ល្អ​ស្អាត​នៃ​តំបន់​វា​ធំ​។ លើ​ពីនេះ​នៅក្នុង​តំបន់​នេះ ភ្ញៀវទេសចរ​បានឃើញ​ហ្វូង​សត្វ​ខ្ទីង​, ស្វា​កន្ទុយ​ស​, ស្វា​ព្រា​ហ្ម​, ឈ្លូស​, ប្រើស​, បានឃើញ និង​លឺ​សម្លេង​សត្វ​ស្លាប សត្វ​ទោច​យំ​ជាច្រើន នៅ​ជុំវិញ​កន្លែង​បោះតង់ និង​ដំណើរ​កម្សាន្ត​៕​

   

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close