តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម ជា​កន្លែង​ទេសចរណ៍ធម្មជាតិ និ​អភិរក្ស​សត្វ​កម្រ​នៅលើ​ផែនដី​ (វីឌីអូ)

​ក្រុមការងារ​នាយកដ្ឋាន​ព័ត៌មាន និង​ផ្សព្វផ្សាយ​បរិស្ថាន នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន កាលពីពេល​ថ្មី​នេះ បាន​ចូលរួម​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ សង្កេត​នៅក្នុង​តំបន់ការពារទេសភាព​អាង​ត្រពាំងថ្ម ប្រទះឃើញ​សត្វ​រនាល​ពណ៌ ប្រមាណ ២៥០​ក្បាល ត្រ​យ៉ង​ខ្លួន​រលោង​ប្រមាណ ២៣​ក្បាល ទុង​ប្រផេះ​ប្រមាណ ៥០​ក្បាល ត្រ​យ៉ង​ខ្លួន​ស​ប្រមាណ ១៥​ក្បាល​។​

​សូមបញ្ជាក់ថា តំបន់ការពារទេសភាព​អា​ត្រពាំងថ្ម ស្ថិតនៅ​ក្នុងស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ គឺជា​ទីកន្លែង​ទេសចរណ៍ធម្មជាតិ​ដ៏​សំខាន់​ជាងគេ​មួយ​នៅ​កម្ពុជា ដែល​សម្បូរ​ដោយ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ ដូចជា​សត្វ​ក្រៀល រនាល​ព័ណ៌ រនាល​ខ្យង ទុង ។​ល​។ កំពុង​រស់នៅ និង​ទទួលបាន​ការការពារ​និង​អភិរក្ស​ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន​។ នៅ​រដូវ​នេះ ហ្វូង​សត្វ​ស្លាប និង​ទេសភាព​ធម្មជាតិ​កំពុង​ទាក់ទាញ​អ្នកទេសចរ​មក​ទស្សនា​ផងដែរ​៕​

តំបន់ការពារទេសភាពអាងត្រពាំងថ្ម

តំបន់ការពារទេសភាពអាងត្រពាំងថ្ម ជាកន្លែងទេសចរណ៍ធម្មជាតិ និអភិរក្សសត្វកម្រនៅលើផែនដីនៅថ្ងៃនេះ ក្រុមការងារនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៅក្នុងថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០ បានចូលរួមជាមួយមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ សង្កេតនៅក្នុងតំបន់ការពារទេសភាពអាងត្រពាំងថ្មប្រទះឃើញសត្វរនាលព័ណ៌ ប្រមាណ២៥០ក្បាល ត្រយ៉ងខ្លួនរលោង ប្រមាណ២៣ក្បាល ទុងប្រផេះ ប្រមាណ៥០ ក្បាល ត្រយ៉ងខ្លួនស ប្រមាណ១៥ ក្បាល។ សូមបញ្ជាក់ថា តំបន់ការពារទេសភាពអាត្រពាំងថ្ម ស្ថិតនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ គឺជាទីកន្លែងទេសចរណ៍ធម្មជាតិដ៏សំខាន់ជាងគេមួយនៅកម្ពុជា ដែលសម្បូរដោយសត្វស្លាបជាច្រើនប្រភេទ ដូចជាសត្វក្រៀល រនាលព័ណ៌ រនាលខ្យង ទុង ។ល។ កំពុងរស់នៅ និងទទួលបានការការពារនិងអភិរក្សដោយមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន។ នៅរដូវនេះ ហ្វូងសត្វស្លាប និងទេសភាពធម្មជាតិកំពុងទាក់ទាញអ្នកទេសចរមកទស្សនាផងដែរ។

Posted by Ministry of Environment on Tuesday, July 28, 2020

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close