ជាង១៨.៦លាននាក់ ឆ្លងកូវិដ១៩ នៅទូទាំងពីភពលោក ខណៈមានអ្នកស្លាប់ជាង៧០ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវកូវិដ១៩ បានចម្លងទៅមនុស្សសរុបចំនួន១៨លាន៦៩ម៉ឺន៩ពាន់៤៣២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៧០ម៉ឺន៤ពាន់៣២៤នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១១លាន៩១ម៉ឺន៤ពាន់៧៨៨នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។
នេះជាបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និងឆ្លងជម្ងឺកូវិដ១៩ ច្រើនជាងគេ៖
ទី១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៤លាន៩១ម៉ឺន៨ពាន់៤២០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៦ម៉ឺន២៩០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៤៨ម៉ឺន១ពាន់៦៨០នាក់។
ទី២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៨០ម៉ឺន៨ពាន់៧៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៩ម៉ឺន៦ពាន់៩៦នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៩៧ម៉ឺន៧៦៧នាក់។
ទី៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់១លាន៩០ម៉ឺន៦ពាន់៦១៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៣ម៉ឺន៩ពាន់៨២០នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន២៨ម៉ឺន១ពាន់៦៦០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។