រដ្ឋបាលខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
ឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តឧត្ដរមានជ័យ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្ដម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាព អភិបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងទីចាត់ការ-អង្គភាពនានាចំណុះរចនាសម្ព័ន្ធសាលាខេត្ត។
កិច្ចប្រជុំនេះប្រព្រឹត្តឡើងដើម្បីអនុម័តលើរបៀបវារៈចំនួន០៦សំខាន់ៗ ដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣
២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត
៣-ពិនិត្យ និងប្រតិទិនការងារសសម្រាប់ការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត(២០២១-២០២៣)
៤-ពិនិត្យ និងអនុម័ត សេចក្ដីណែនាំស្ដីពីដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ របស់ខេត្តឧត្ដរមានជ័យ
៥-សេចក្ដីរាយក្ដីរាយការណ៍អំពីបញ្ហាប្រឈមនានារបស់គណៈកម្មាធិការទាំងបី របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣
៦-ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងផែនការថវិកាឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។