ហ្វីលីពីន មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ជាង​៦​ពាន់​នាក់ ត្រឹមតែ​១​ថ្ងៃ​ប៉​ណ្ណោះ​!

​ប្រទេស​ហ្វីលីពីន​៖ ប្រទេស​ហ្វីលីពីន បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៦ ៣៥២​នាក់ កាលពី​ថ្ងៃ​អង្គា​រ៍ ម្សិលមិញ ធ្វើ​ឲ្យ​ហ្វីលីពីន ក្លាយជា​ប្រទេស​មាន​អ្នក​ឆ្លង​ប្រចាំថ្ងៃ​ដ៏​ច្រើន​បំផុត ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​គិត​ត្រឹម​ថ្ងៃទី​៤ សីហា ហ្វីលីពីន​មាន​អ្នកជំងឺ​កូ​វីដ​១៩ ចំនួន​១១២៥៩៣​នាក់​ហើយ អ្នក​ស្លាប់មាន​១១​នាក់​ទៀត កើន​ដល់​២១១៥​នាក់​ហើយ ជាពិសេស ប្រមាណ​១​សប្តាហ៍​ចុងក្រោយ​មកនេះ ហក់​ឡើង​ខ្លាំង​។​

​រដ្ឋធានី​ម៉ានីល និង​បណ្តា​ខេត្ត​នានា កាលពី​ម្សិលមិញ បានប្រកាស​ស្ថិតក្រោម​ការបិទ​តំបន់​ខ្លះ ក្នុង​រយៈពេល​២​សប្តាហ៍​ទៀត ពោល​ចាប់តាំងពី​ត្រូវបាន​បន្ធូ​យ​បន្ថយ កាលពី​ខែមិថុនា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close