ឯកឧត្តម ជាវ តាយ ពិភាក្សាលើការបន្ធូរបន្ថយទោស និងលើកលែងទោស ៤៥នាក់ ក្នុងឱកាសបុណ្យអុំទូក ខាងមុខ
ខេត្តកំពត៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំពិភាក្សាលើការបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យអុំទូក អកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ។ សមាសភាពអញ្ជើញចូលរួម៖ ឯកឧត្តម អភិបាលរងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំង អង្គភាពពន្ធនាគារខេត្ត មន្ត្រីជំនាញចំណុះសាលាខេត្ត សរុប ១៤នាក់។
សូមជម្រាបថា ទណ្ឌិត ដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសចំនួន ៤៥នាក់ (ស្រី០១នាក់) រួមមាន៖
-ស្នើសុំបន្ធូរបន្ថយទោសរយ:ពេល ៦ខែ មានចំនួន ២២នាក់ ស្រី០១នាក់
-ស្នើសុំបន្ធូរបន្ថយទោសរយ:ពេល ៩ខែ មានចំនួន ០៩នាក់ ស្រី០០នាក់
-ស្នើសុំបន្ធូរបន្ថយទោសរយ:ពេល ១២ខែ មានចំនួន ០៣នាក់ ស្រី០០នាក់
-ស្នើសុំលើកលែងទោស មានចំនួ១១នាក់
ថ្លែងក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ ស្នើឲ្យសមាជិក សមាជិកាអង្គប្រជុំ ត្រូវតែពិនិត្យពិចារណាឲ្យល្អិតល្អន់ ថាតើទណ្ឌិតទាំងអស់នេះសាកសមនឹងបន្ធូរបន្ថយទោស រឺមិនគួរ ដោយផ្អែកទៅលើប្រភេទបទល្មើស រយះពេលនៃការអនុវត្តទោស និងការកែខ្លួនរបស់ទណ្ឌិត ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក៏ដូចជាទណ្ឌិតដែលមានការកែប្រែខ្លួន។
ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យពិចារណា បន្ធូរបន្ថយទោស ឬលើកលែងទោសដល់អ្នកប្រើប្រាស់ និងជួញដូរគ្រឿងញៀន កម្រិតតិចតួច ដើម្បីបន្ធូរបន្ថយការចំណាយរបស់រដ្ឋ ក៏ដូចជាការកាត់បន្ថយការណែនចង្អៀតក្នុងពន្ធនាគារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។