ឯកឧត្តម ឃួ​ង ស្រេង បើក​កិច្ចប្រជុំ​ស្តីពី​ការគ្រប់គ្រង​បុរី ក្នុង​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ការគ្រប់គ្រង​បុរី​ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​ឯកឧត្ដម​ស្នងការ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ឯកឧត្ដម​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​សន្តិសុខ​ឯកជន មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរងខណ្ឌ និង​តំណាង​បុរី​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ចូលរួម​ឱ្យ​ឃុំ​-​សង្កាត់ មាន​សុខ​សុវត្ថិភាព គ្មាន​គ្រឿងញៀន គ្មាន​ចោរកម្ម អាជ្ញាធរ​មូលដ្ឋាន និង​អ្នកគ្រប់គ្រង​បុរី​ទាំងអស់ ត្រូវមាន​កិច្ចសហការ​ជាមួយគ្នា​ឱ្យបាន​ល្អ ក្នុង​កិច្ចការ​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏​ដូច​បងប្អូន​រស់នៅក្នុង​បុរី ប្រកប​ដោយមាន​ទំនុកចិត្ត និង​មាន​ផាសុខភាព​ទាំង​ការរស់នៅ​ទាំង​ការប្រកប​របរ​អាជីវ​កម្ម​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close