ថ្ងៃនេះ​! មាន​អ្នកជា​សះស្បើយ ៨​នាក់ តែ​គ្មាន​ករណី​អ្នកជំងឺ​កូ​វីដ​១៩​ថ្មី​ទេ

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០​នេះ បានប្រកាស​មាន​ករណី​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន​៨​នាក់​ទៀត តែ​គ្មាន​ករណី​ឆ្លង​ថ្មី​នោះទេ​។​

​ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកជា​សះស្បើយ​ទាំង​៨​នាក់​នោះ រួមមាន​៖ ក្រុម​កងទ័ព​មួក​ខៀវ អង្គការសហប្រជាជាតិ​របស់​កម្ពុជា ចំនួន​០៣​នាក់​, បុរស​ជន​ជនជាតិខ្មែរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី ចំនួន​០២​នាក់ និង​ជនជាតិ​បរទេស​៣​នាក់ រួមមាន​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​, ឥណ្ឌា​ម្នាក់ និង​ជនជាតិ​អាមេរិកាំង ដែលជា​មន្ត្រីជាន់ខ្ពស់​ទូ​ត​អាមេរិក​ម្នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​សរុប​២៤៣​នាក់ (​ស្ត្រី​៤៧​នាក់ និង​បុរស​១៩៦​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២១០​នាក់ (​ស្រី​៤៦​នាក់ និង​បុរស​១៦៤​នាក់​) និង អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ មាន​ចំនួន​សរុប​៣៣​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close