បង្ក្រាបគ្រឿងញៀន ត្រឹមតែ១ថ្ងៃ! ឃាត់ខ្លួនមនុស្ស៧៦នាក់
ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្សចំនួន ៧៦នាក់ (ស្រីម្នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ២៩ករណីទូទាំងប្រទេស កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០។
បើតាមរបាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៧៦នាក់ រួមមាន៖ មុខសញ្ញាជួញដូរគ្រឿងញៀន ២៩នាក់ និងប្រើប្រាស់ ៤៧នាក់។
ចំណែកវត្ថុតាងចាប់បាន រួមមាន៖ មេតំហ្វេតាមីន(ice)ចំនួន ៣២,៩ក្រាម និង១៧កញ្ចប់តូច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។