យុទ្ធ​ភ័​ណ្ឌ​មិន​ផ្ទុះ​៤​គ្រាប់ ត្រូវ​ពលរដ្ឋ​ប្រទះឃើញ​ក្នុង​ដីចម្ការ​មួយកន្លែង ក្នុងស្រុក​ស្វាយ​លើ​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ ក្រុម​កម្ទេច​គ្រាប់​(EOD) នៃ​អង្គការ​ដោះមីន​កម្ពុជា​(CSHD) បានទទួល​សំណើ​ពី​ប្រជាពលរដ្ឋ ភូមិ​ផ្ជឹ​ក​ជ្រុំ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប រកឃើញ​គ្រាប់កាំភ្លើង​ផ្លោង ៧៦​ម​ម ចំនួន​២​គ្រាប់ ត្បាល់​៦០​ម​ម ចំនួន​១​គ្រាប់ គ្រាប់បែកដៃ​៥៤​ម​ម ចំនួន​១​គ្រាប់​។


​យុទ្ធ​ភ័​ណ្ឌ​មិន​ផ្ទុះ​ទាំង​៤​គ្រាប់​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ក្នុង​ដីចម្ការ ក្នុងស្រុក​ខាងលើ ហើយ​ក្រុម​ជំនាញ​បាន​យក​វា​ទៅ​បំផ្លាញចោល​នៅ​កន្លែង​មាន​សុវត្ថិភាព​។​

​ជាមួយគ្នា អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​ឃើញ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ សូមកុំ ប៉ះពាល់ ដំ គប់​លេង ឫ​កែច្នៃ​ផ្សេងៗ វា​អាច​បណ្តាលអោយ​ផ្ទុះ​ស្លាប់ របួស ពិការ គ្រប់ពេល និង​សូម​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​បោសសំអាត​មីន​ដែល​នៅ​ជិត​ទីនោះ ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close