សិង្ហ​បុរី មាន​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី ជិត​១​ពាន់​នាក់ ត្រឹម​១​ថ្ងៃ​ប៉ុណ្ណោះ​!

​សិង្ហ​បុរី​៖ កាលពី​ម្សិលមិញ ប្រទេស​សិង្ហ​បុរី បានប្រកាស​រកឃើញ​អ្នក​ឆ្លង​ថ្មី​៩០៨​ករណី ដែល​វា​គឺជា​ចំនួន​មួយ​ច្រើន​បំផុត​ប្រចាំថ្ងៃ​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ​។​

​អ្នក​ឆ្លង​ភាគច្រើន គឺជា​ពលករ​អន្តរ​ប្រវេសន៍​ដែល​ឆ្លងដែន​មក​ធ្វើការ​ក្នុងប្រទេស​នេះ ដែល​ត្រូវបាន​រាប់​ថា​ជា​ករណី​នាំចូល​ប៉ុន្តែ​ក៏មានដែរ​ករណី​ឆ្លង​ក្នុង​សហគមន៍​ប៉ុន្តែ​ស្ថិតក្នុង​ស្ថានការណ៍​អាច​គ្រប់គ្រង​បាន​។ ចំនួន​នេះ​នាំឱ្យមាន​ករណី​ឆ្លង​សរុប​នៅ​សិង្ហ​បុរី កើនឡើង​ដល់ ៥៤២៥៤​នាក់ ។​

​វិធានការ​បន្ទាន់​ក្រោយ​មាន​អ្នក​ឆ្លង​ច្រើន​បែបនេះ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​សិង្ហ​បុរី​ធ្វើការ​សម្អាត បាញ់ថ្នាំ​សម្លាប់​មេរោគ​អគារ​ស្នាក់នៅ​ទាំងអស់​របស់​ពលករ​ឆ្លងដែន​ក្នុងប្រទេស ហើយ​ពលករ​ជិត​១​ម៉ឺន​នាក់​ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close