U18 កម្ពុជាធ្វេីបានសំរេចដោយយកឈ្នះ U18ឡាវ ក្នុងជំនួប AFF U18
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជាបានទទួលជ័យជំនះជាលេីកដំបូង នាជំនួបចុងក្រោយក្នុងវគ្គជម្រុះពូល A នៃព្រឹត្តិការណ៍ AFF U18 Championship 2017 នៅរសៀលថ្ងៃទី១២ កញ្ញា នៅកីឡដ្ឋាន Aung San Stadium ប្រទេសមីយ៉ាន់់ម៉ា ដោយបានយកឈ្នះឡាវក្នុងលទ្ធផល ៤ ទល់និង១។
នេះជាជ័យជម្នះលើកដំបូងសម្រាប់ U18 កម្ពុជា ដោយស្មេី១ ចាញ់៣ ក្រោយ៤ប្រកួតកន្លងមក។ កីឡាករដែលសម្រេចគ្រាប់បាល់បានម្នាក់មួយគ្រាប់មានដូចជា ខ្សែការពារ ត្រាយ វិចិត្រ, ទៀត គឹមហេង, ផន អយ និង សៀង ចន្ធា។
សូមរម្លឹកផងដែរថា បួនប្រកួតកន្លងមក កម្ពុជាយកស្មេីជាមួយទីម័រខាងកេីតដោយលទ្ធផល ១ ទល់នឹង១ ចាញ់សឹង្ហបូរី ៥ ទល់នឹង៣, ចាញ់ថៃ ១ទល់នឹង០ និង ចាញ់ម៉ាឡេសីុ ២ទល់នឹង០ ដែលធ្វេីឪ្យកម្ពុជាបាត់បង់ឪកាសវគ្គប្រកួតបន្តទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។